សំរាមអនាធិបតេយ្យគរដូចភ្នំ អាជ្ញាធរភូមិព្រៃព្រិចមិនអើពើ ឬមួយចាំសំរាមនេះ..!!

ក្រុងប៉ោយប៉ែត៖ចេញផ្សាយថ្ងៃ១៣ខែកញ្ញា ឆ្នាំ២០១៩ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជារៀងរាល់ថ្ងៃឃើញគំនរសំរាមអនាធិបតេយ្យច្រើនជាបណ្ដើរៗទៀតហើយ ដែលស្ថិតនៅផ្លូវទំនុបក៥ ភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋមានការងឿងឆ្ងល់ទៅអាជ្ញាធរភូមិព្រៃព្រិច ដែលមិនមានចំណាត់ការសោះឡើយ ឬមួយទុកឲ្យសំរាមអនាធិបតេយ្យនេះបានគរដូចភ្នំបានមានចំណាត់ការ ហើយហៅអ្នកកាសែតទៅ ថតដើម្បីធ្វើការចុះផ្សាយយកមុខយកមាត់ទេដឹង! ។

ប្រជាពលរដ្ឋបានបន្តទៀតថា៖ ជារៀងរាល់ថ្ងៃ គាត់ធ្វើដំណើរតាមដងផ្លូវ មានការធំក្លិន មិនល្អចេញពីគំនរសំរាម ទាំងនោះ បើគំនរសំរាមអនាធិបតេយ្យនៅតែមានអញ្ចឹងបានន័យថាអាជ្ញាធរពាក់ព័ន្ធ អសមត្ថភាពក្នុងការបង្គ្រាបុំ ប្រជាពលរដ្ឋសូមសំណូមពរទៅលោកអ៊ុំ រាត្រី អភិបាលនៃគណៈខេត្តបន្ទាយមានជ័យ។

មេត្តាមានចំណាត់ការទៅលើសំរាម អនាធិបតេយ្យ នេះផងទាន បើមិនដូច្នោះទេ គំនរសំរាមនេះ កាន់តែច្រើនឡើងហើយ៕
ជុំវិញករណីខាងលើនេះអង្គភាពគេហទំព័រMondayDailynewsសរសេរ ក្នុងនាមដើម្បី សន្ថាបនា និងកែលម្អរឡើងវិញមិនបានជាន់ពន្លិចបុគ្គលម្នាក់ណានោះឡើយ។ពីខ្ញុំភ័ក្ត្រ វុធា ចាងហ្វាងការផ្សាយគេហទំព័រMondayDailyNews