ពលរដ្ឋខ្មែរបួននាក់ជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅទឹកដីប្រទេសថៃ..!

ខេត្តស្រះកែវ៖ថ្ងៃទ១២ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់មួយបានកើតឡើងរថយន្តរតតូនិងឡានតូចបែកកង់រេចង្កូតក្រលាប់ផ្ងាជើងទៅបុករតតូនៅតាមបណ្ដោយផ្លូវជាតិមួយនៃទឹកដី ស្រុកវ៉ាតណាណាកខន ប្រទេសថៃបណ្ដាលអោយស្លាប់៩នាក់ជនជាតិខ្មែរ៤នាក់ស្រី៣ប្រុសម្នាក់និងជនជាតិថៃ៥នាក់អ្នកបើកបរម្នាក់ច្រើននាក់ទៀតរងរបួសធ្ងន់ ស្រាល។

គណៈពេលនោះសពជនជាតិខ្មែរ៤នាក់ត្រូវបានខាងថៃដឹកបញ្ជូនតាមច្រកទ្វាអន្តរៈជាតិប៉ោយនៅល្ងចនេះចកមកប្រគល់ទៅអោយក្រុមគ្រួសារនៅវត្តបាលិលេយ្យ រួចដឹកបញ្ជូនតរយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

សពជនរងគ្រោះមានឈ្មោះ១(ឱកឡឹម)ភេទស្រីអាយុ៥៤ឆ្នាំ២ឈ្មោះ(ជួងចាន់សុខ)ភេទស្រីអាយុ១៦ឆ្នាំ ៣ឈ្មោះ(ជួងសុខញិន)ភេទស្រីអាយុ១៦ឆ្នាំ ៤ឈ្មោះ(ជួងឡាយអ៊ឺន)ភេទប្រុស
អាយុ៩ឆ្នាំ ដោយជនរងគ្រោះជាយាយនិងបងប្អូនជីដូនមួយនិងគ្នាមានទីលំនៅភូមិព្រិចត្បូង ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រៅពីអ្នកស្លាប់នៅមានសាច់ញាតិ៣នាក់ទៀតរងរបួស១.ឈ្មោះអែមជួង ភេទប្រុសអាយុ៦៤ឆ្នាំជាដន្លងនិងជនរងគ្រោះទី១ខាងលើនិងជាជីតាជនរងគ្រោះដ៏ទៃទៀតដែរ២.ឈ្មោះ ជួងម៉ាណាត់ ភេទប្រុសអាយុ៨ឆ្នាំធិមណាំវ៉ានភេទស្រីអាយុ៥ឆ្នាំដោយមានអ្នករបួសផ្សេងទៀតនៅមិនទាន់ស្គលឈ្មោះនៅឡើយទេ៕ដោយលោក(ចាន់ពុធ)