សមត្ថកិច្ចខណ្ឌសែ​នសុខឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីធ្វេីសកម្មភាពលួចយកដែកចំរឹងបង្អួច និងកំណាត់ដែកទីបជ្រុង!

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចយកដែកចំរឹងបង្អួច និងកំណាត់ដែកទីបជ្រុងនៅក្នុងបរិវេណឃ្លាំងគ្មានលេខ ផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែ​នសុខ នៅថ្ងៃទី០៩ខែកញ្ញា២០១៩ វេលាម៉ោង១៩ និង៣០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ អ៊ូរ ឆែម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែ​នសុខ (មានសារធាតុញៀន) ។

ចំណែករីឯជនរងគ្រោះមានឈ្មោះ ដូរ វ៉ាន់តឹង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកមើលការសុខត្រូវនៅចំណុចកើតហេតុខាងលើ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែ​នសុខ ។

សម្ភារៈបន្សល់ទុក ៖ ចំរឹងដែកបង្អួច ០១ផ្ទាំង , កំណាត់ដែកទីបដែកទីជ្រុង ០៣កណាត់ , ដែកទីបមូល០១ដើម ប្រគល់ឲ្យជនរងគ្រោះវិញ និងរទៈអូស០១របស់ជនសង្ស័យ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកឡានចេញពីផ្ទះរបស់ខ្លួន មកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យម្នាក់ កំពុងធ្វើសកម្មភាពលួចយកដែក ដាក់លើរទះរបស់ខ្លួន ភ្លាមនោះជនរងគ្រោះបានឃាត់នាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែក្អម ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយលោក ប៉ែន ឡា