ពីធីកាត់ខ្សែបូរណ៌ឆ្លងរូបព្រះវិស្នុ(លោកតារាជ)ក្រោមអធិបតីភាពឯកឧត្ដមឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ..!!

ប៉ោយប៉ែត៖នៅថ្ងៃទី៩ខែកញ្ញា ឆ្នាំ
២០១៩ ពិធីកាត់ខ្សែបូរណ៌ឆ្លងរូប
ព្រះស្នុ(លោកតារាជ)នៅវត្តស្ទឹងបត់
ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សាកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្ដមឧត្តមសេនីយ៍ទោ អាត់ខែម។

ការកសាងនិងជួសជុលឡើងវិញនូវ
ព្រះវិស្នុ(លោកតារាជ)ហើយក៏មាន
ការចូលរួមពីលោក ឧកញ្ញ៉ា ស៊ាន សានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោកគាត ហ៊ុល អភិបាលគណៈអភិបាលក្រុងប៉ោយប៉ែត។

និងចៅសង្កាត់ មេភូមិ និងកងកំលាំងប្រដាប់អាវុធគ្របជាន់ថ្នាក់ហើយឯកឧត្ដមឧត្តមសេនីយ៍ទោ អាត់ ខែម ក៏មានការចែកទានជូនទៅដល់យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋជាជ្រើននាក់ផងដែរ៕ពីខ្ញុំភ័ក្ត្រ វុធា