ឯកឧត្តម​ តូច​ ប៉ូលីវ៉ា​ អនុប្រធាន​ សសយក​ ខេត្តស្វាយរៀងអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសំណេះសំណាលនិងថ្លែងអំណរគុណ​ ជូនដល់ក្រុមការងារក្បួនដង្ហែសង្ក្រាន្តស្វាយរៀង នៃព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​​ !

ខេត្តស្វាយរៀង៖នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម​ តូច​ ប៉ូលីវ៉ា​ អនុប្រធាន​ សសយក​ ខេត្តតំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសំណេះសំណាលនិងថ្លែងអំណរគុណ​ ជូនដល់ក្រុមការងារក្បួនដង្ហែសង្ក្រាន្តស្វាយរៀង នៃព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​​ ដោយមានវត្តមានចូលរួមពី លោក​ លោកស្រី​ មន្ត្រីរាជាការមន្ទីរពាក់ព័ន្ធ

សមាជិក សមាជិការ សសយក ខេត្ត ប្អូនៗយុវជន​ជាគរុសិស្ស សិក្សានុសិស្ស និងក្រុមការងារដង្ហែរក្បួន សរុបចំនួន២៨០នាក់ ដែលបាន
ចំណាយពេលវេលាដ៏មានតម្លៃចូលរួមជួយរៀបចំអោយព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងអោយទទួលបានជោគជ័យគួរជាទីមោទក​ ។

គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងមានរយ:បីថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥-១៦​ខែមេសា​ ឆ្នាំ២០១៩​ ខេត្តស្វាយរៀងជាខេត្តដែលជាប់ចំណាត់ថ្នាក់លេខ២ដែលប្រជាពលរដ្ឋចូលរួមច្រេីនជាងគេ។

ក្នុងឱកាសនោះក៏មា​នការផ្តាំផ្ញេីអោយក្រុមការងារចេះធ្វេីការងារជាក្រុុម​ ចេះរូបរួមសាមគ្គីគ្នា​ ចូលរួមការងារស្មគ្រចិត្ត​ ដោយមិនគិតពីផលប្រយោជន៍ដេីម្បីភាពរីកចម្រេីននៅក្នុងខេត្ត​៕លោក ជា រដ្ឋា