ជំងឺបេនឡានលោកទូច សៀ កំពុងតែរើឡើងវិញហើយធ្វើបាបប្រជាពលរដ្ឋដែលរត់តាក់ស៊ីនៅក្នុងក្រុងសៀមរាប..!

ខេត្តសៀមរាប៖ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ជំងឺបេនឡានលោកទូច សៀ កំពុងតែរើឡើងវិញហើយធ្វើបាបប្រជាពលរដ្ឋដែលរត់តាក់ស៊ីនៅក្នុងក្រុងសៀមរាប គួបញ្ជាក់ដែរថាបេនឡានលោក ទូចសៀក្នុងអំឡុងឆ្នាំ២០១៣.២០១៤ក៏ធ្វើដូចសពថ្ងៃនេះដែលតែត្រូវបានបិតនៅឆ្នាំ២០១៤រួចមួយសារហើយ តែពេលនេះប្រភពពីអ្នករត់តាក់ស៊ីសពថ្ងៃបានប្រាប់សារព័ត៌មានយើងខ្ញុំឲ្យដឹងថាកូនចៅលោកទូច សៀ ។

ឈ្មោះទឹង ចាន់ឌី និងឈ្មោះ វន័ កំពុងតែកៀបសង្កត់នាក់រត់តាក់សុីជាចាំថ្ងៃគេយកក្នុងមួយឡានចាប់ពី៥០០០រៀល១០០០០រៀលដល់២០០០០រៀលដល់៣០០០០រៀលហើយពួកគាត់បានបន្តទៀតថា។

សពថ្ងៃពួកគាត់ដែលប្រកបមុខបរបរត់តាក់សុីនេះរកមួយថ្ងៃសុីមួយថ្ងៃតែប៉ុណ្ណោះតែបើខាងបេនយកច្រើនយ៉ាងនេះពួកគាត់និងជួបបញ្ហាច្រើនទីមួយគាត់ជួលផ្ទះគេផង កូនរៀននិងថ្លៃទឹកថ្លៃភ្លើងហើយនិងហូបចុកប្រចាំថ្ងៃនិងនាក់ខ្លះទៀតត្រូវបង់អង្គការប្រចាំខែទៀតផង ប្រភពដដែលបានបន្តទៀតថា។

សពថ្ងៃពួកគាត់ដឹកភ្ញៀវអន្តរជាតិចេញពីព្រលានយន្តហោះក្រុង
សៀមរាបនិងបានបង់លុយអោយខាងចំណតព្រលានហោះរួចហើយក៏ដោយក៏ខាងបេននៅស្ទាក់ចាប់បង្ខំអោយពួកគាត់បង់អោយគេដែល។

ហើយភ្ញៀវនៅលើឡានមានការព្រួយបារម្ភនិងភ័យខ្លាចព្រោះមានខាងបេននិងប៉ូលីសមកស្ទាក់ចាប់ដោយមិនដឹងខ្លួនបែបនេះ នាក់រត់តាក់ស៊ីក៏បន្តទៀតថាពួកគាត់មិនដែលចូលកន្លែងចំណតបេនរបស់គេទេ តើហេតុអ្វីមកបង្ខំអោយគាត់បង់លុយចូលបេន ហើយខាងបេនបាន
គម្រាម់ថា។

បើមិនបង់អោយពួកគេទេគេនិងចាប់ឡានផាកពិន័យទៀតផង ចំណែកប្រភពពីលោកអភិបាលក្រុងនួន ពុទ្ធាវិញបានប្រាប់សារព័ត៌មានអោយដឹងថា សូមបងប្អូនដែលរត់តាក់សុីទាំងអស់មុននិងបង់ប្រាក់សូមអោយបងប្អូនសុំខាងបេនមើលសៀវភៅបន្ទុកសិនចាំបង់តែបើមិនអោយមើលទេគឺសុំមិនបង់ទេតែមិនបានបញ្ជាក់ពីតម្លៃក្នុងសៀវភៅបន្ទុកលើយ។

ប្រពីនាក់រត់តាក់សុីថាបេនមួយនេះហាក់បីដូចជាចំលែកខុសគេអោយតែឡានឆ្លងកាត់ទាំងទៅទាំងមកក៏កាក់ឡានគេយកលុយដែល។

ហើយសពថ្ងៃនេះបេនឯកជនមួយនេះកំពុងមានអំណាចអាចយកប៉ូលីសចរាចរណ៍និងប៉ូលីសសណ្តាប់ធ្នាប់រួមទាំងប្រជាការពារភូមិក្របីរៀលសង្កាត់ទឹកវិលក្រុងនិងខេត្តសៀមរាបមកឈរជើងចាំជួយខាងបេនទៀតផង។

ចំណែកលោក ជឹម សុវណ្ណ ប្រធានប៉ូលីសចរាចរណ៍ខេត្តសៀមរាបបានអោយដឹងថា ការដែលកម្លាំងរបស់លោកទៅឈរជើងនៅទីនោះព្រោះមានការស្នើរសុំពីខាងខេត្ត លោកបានបន្តទៀតថា តាមការពិតលោកក៏មិនចង់ដែលព្រោះធ្វើយ៉ាងនេះវាមានផលប៉ះពាល់នៅលើផ្លូវសារធារណៈខ្លាំងណាស់តែនេះជាបទបញ្ជាថ្នាក់ខេត្តលោកមិនហានទេ។

ហេតុនេះហើយបានធ្វើអោយបេនមួយនេះមានឥតធិពលកៀបសង្កត់ប្រជាពលរដ្ធនាក់រត់តាក់សុីគ្មានញញើតនិងច្បាប់ឡើយព្រោះគេសំអាងថាខេត្តអនុញាតអោយដាក់លើផ្លូវសារធារណ: គួបញ្ជាក់ដែលថាខេត្តសៀមរាបជាខេត្តមួយដែលមានភ្ញៀវអន្តរជាតិឆ្លងកាត់ទៅមកយ៉ាងច្រើនកុកករនិងភ្ញៀវជាតិមកកំសាន្តយ៉ាងច្រើនផងដែល ជាចុងក្រោយប្រជាពលរដ្ឋដែលរត់តាក់ស៊ីសូមសុំនំពរដល់លោកអភិបាលខេត្តឯកឩត្តម ទៀ សីហា មេត្តាពិនិត្យមើលបេនលោក ទូច សៀ ផងព្រោះពួកគាត់មានការលំបាកខ្លាំងណាស់សព្វថ្ងៃហើយពួកគាត់មិនអាចទទួលយកបានទេនៅតម្លៃបេនលោកទូច សៀ។ដោយលោក ធា វណ្ណៈ