ល្បែងភ្នាល់ទឹកភ្លៀងនៅក្នុងក្រុងបាត់ដំបងលេងដោយរលូនពុំមានសមត្ថកិច្ចចូលបង្ក្រាបឡើយ..!

បាត់ដំបង ៖ចេញផ្សាយថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក អ៊ូច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង មិនទាន់មានវិធានការបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀង ដែលបានដំណើរការភ្នាល់ចាក់យ៉ាងភ្លូកទឹកភ្លូកដីកាលពីដើមខែឧសភា មកដលខែសីហាឆ្នាំ២០១៩នេះទោះមានបទបញ្ជាពីថ្នាក់ដឹកនាំពីក្រសួងមហាផ្ទៃក៏ដោយ។

ប្រភពប្រជាពលរដ្ឋនៅខេត្តបាត់ដំបង បានឱ្យដឹងថា ម្ចាស់ទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀង កណ្តាលទីក្រុងបាត់ដំបង មានឈ្មោះ តាល់ បើកលេងរាប់សិបឆ្នាំមកហើយ មិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ។

ចាប់តាំងពីដើមខែឧសភា មកម្លេះគឺឈ្មោះ តាល់ មេបនល្បែងទឹកភ្លៀងប្រហើយជាយកលុយមកខ្ទប់មាត់សមត្ថកិច្ចគ្រប់ថ្នាក់អស់ហើយមើល
ទៅ នៃខេត្តបាត់ដំបង បានដំណើរការបើកល្បែងស៊ីសងរបស់ខ្លួនឱ្យដំណើរដើររលូនពេញមួយរដូវភ្លៀងយ៉ាងនេះ។ពីខ្ញុំភ័ក្ត្រ វុធាចាងហ្វាងការផ្សាយ