គ្រាប់មិនទាន់ផ្ទុះ ជិត១តោន ដែលបន្សល់ទុកពីសម័យសង្គ្រាមត្រូវបានប្រជាពលរដ្ឋប្រទះឃេីញ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ!

បន្ទាយមានជ័យ ៖ ក្រោយទទួលបានដំណឹងពីប្រជាពលរដ្ឋ ដែលដើរកាប់ឆ្ការដីព្រៃ កងកម្លាំងយោធភូមិភាគទី៥ កម្លាំងកងរាជអាវុធហត្ថស្រុក និងមន្រ្តីជំនាញស៊ីម៉ាក នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យរណ្តៅគ្រាប់មួយកន្លែង ស្ថិតក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រកឃើញគ្រាប់មិនទាន់ផ្ទុះ ជិត១តោន ដែលបន្សល់ទុកពីសម័យសង្គ្រាម។

មន្ត្រីយោធា នៃយោធភូមិភាគទី៥ បានឲ្យដឹងថា គ្រាប់រកឃើញរួមមាន៖ គ្រាប់ B40.5, គ្រាប់ត្បាល់៨០, គ្រាប់ត្បាល់៦០, គ្រាប់ដេកា៨២, មីនតោន និងគ្រាប់កាំភ្លើងAK ជាដើម ។ គ្រាប់ទាំងនេះ ត្រូវប្រមូលយកទៅទុកនៅអង្គភាពស៊ីម៉ាក់ ដើម្បីពិនិត្យមើល រង់ចាំការសម្រេចនៅពេលក្រោយ៕ដោយលោក សំ ដេត