ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយបុរសវីចំណាស់អ្នកស្លាប់ភ្លាមៗនៅហ្នឹងកន្លែង..!!

បន្ទាយមានជ័យ៖ថ្ងៃអាទិត្យ០៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២០និង១១នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តគៀរ ម៉ូតូ ទិសដៅផ្ទុយគ្នា រថយន្តបើកពីលិចទៅកើត ម៉ូតូពីកើតទៅលិច ។

បើរយ៉ោងតាមប្រជាពលរដ្ឋរស់សង្កាត់និមិត្ត កន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មាន គេហទំព័រMondayDailyNewsយើងអោយបានដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសជនរងគ្រោះជិះម៉ូតូម៉ាក់Dreamសរីឆ្នាំ២០១១ខ្មៅបើកបរពីទិសខាងកើតទៅលិច។

ចំណែករថយន្ត បើកបរពីទិសខាងលិចទៅកើត ស្រាប់តែមកដល់កន្លែចំណុចកើតហេតុ រថយន្តមិនស្គាល់ភិនភាគ បានគៀម៉ូតូដួល បណ្តាលអោយស្លាប់មនុស្សម្នាក់ភ្លាមៗនៅហ្នឹងកន្លែង។

ជនរងគ្រោះមានឈ្មោះឆូយ ម៉ុន ភេទប្រុសអាយុ៥៤ឆ្នាំ មានទីលំនៅភូមិនិមិត្ត១សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ហេតុការណ៍បានឡើងនៅលើផ្លូវជាតិលេខ៥ខាងលិចផ្សារតានោង ស្ថិតនៅ ភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

ចំណែកឯរថយន្តបង្កបានបើករត់កេចបាត់ទៅទិសខាងកើតរឺឯសពជនរងគ្រោះបានប្រគល់ក្រុមទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកម៉ូតូរបស់ជនរងគ្រោះបានយកមករក្សាទុក្ខនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត។ដោយលោក ថុង ផាន់ណា