ស្ត្រីនិងកូន២នាក់កំពុងហូបបាយត្រូវភ្លៀងខ្យល់កន្ត្រាក់ដួលរលំផ្ទះសង្កត់ស្លាប់ម្តាយនិងកូនរងរបួសធ្ងន់!

ខេត្តស្វាយរៀង​៖មានករណីភ្លៀងនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលអោយដួលរលំផ្ទះសង្កត់ ស្រ្តី​ម្នាក់​ស្លាប់និង​កូន​២នាក់ទៀតរងរបួស បង្កការភ្ញាក់ផ្អើលលកាលពីវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី១ខែសីហាឆ្នាំ ២០១៩ ស្ថិតក្នុងភូមិព្រៃប្រឹស​ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះពិនសៀនមុខរបរកសិករអាយុ ៤៧ឆ្នាំ​កូនស្រីរងរបួសមានឈ្មោះសុខនីអាយុ៥ឆ្នាំនិង​ឈ្មោះ សុភាន់ភេទប្រុសអាយុ២ឆ្នាំអ្នកទាំង៣រស់ក្នុងភូមិព្រៃប្រឹស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ប្រភពបន្តថាមូលហេតុដែលស្លាប់ស្ត្រីខាងលើខណះដែលកំពុងញាំបាយ មិនបានចាប់អារម្មណ៏ស្រាប់តែមេឃភ្លៀងលាយខ្យល់កន្ត្រាក់បោកបក់ដួលរលំសង្កត់តែម្ដង។

ករណីបាតុភូតធម្មជាតិ ភ្លៀងលាយលំ និងខ្យល់កន្រ្តាក់នេះក៏បាន ធ្វើអោយរលំផ្ទះប្រជាពលរដ្ឋ ១ខ្នង និង​របេីក​ដំបូលផ្ទះ៧ខ្នងទៀតផងដែរ

បច្ចប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដីសោកសង្រេងបំផុត។ដោយ៖ជា រដ្ឋា