
លោកវិរៈសេនីយ៍ឯក ហុង ប្រុស មកកាន់តំនែងមិនទាន់បានប៉ុន្មានផងហ៊ានបើកដៃឱ្យកូនចៅនាំរថយន្តស៊េរីទំនើបចេញពីប្រទេសថៃទាំងកណ្ដាលថ្ងៃត្រង់មិនខ្វល់ពីបទបញ្ជានិងអនុសាស្ត្ររបស់សម្តេចក្រឡាហោម ស ខេង នោះឡើយ ?
ខេត្តបន្ទាយមានជ័យ៖កន្លងទៅថ្មីៗនេះបើតាម សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងពលទាហាន ដែលជំនិតនឹងអតីតមេបញ្ជាការចាស់តំបន់អភិវឌ្ឍន៍ចំណុះឱ្យយោធភូមិភាគ ៥ ឈរជើងនៅភ្នំឆ័ត្រ លោកង៉ែត ព្រឿង នោះបានរាយការណ៍មកថា លោកវរសេនីយ៍ឯក ហុង ប្រុស ដែលគេស្គាល់ថា អតីតជាមេបញ្ជាការរបស់ស៊ុប ខេត្បន្ទាយមានជ័យ ៥១១ នៅស្រុកម៉ាឡៃបច្ចុប្បន្ន គឺជាមេបញ្ជាការ ថ្មីរបស់តំបន់អភិវឌ្ឍន៍ ចំណុះឱ្យយោធភូមិភាគ ៥ ដែលឈរជើងនៅភ្នំឆ័ត្រ។
ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិខ្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ? បាននិងកំពុងផ្កើននឹងអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដែលហ៊ានបានបើកដៃឱ្យកូនចៅនាំរថយន្តស៊េរីទំនើបចេញពីប្រទេសថៃទាំងកណ្ដាលត្រង់និងមិនកោតញញើតនិងច្បាប់បន្តិចណាសោះ បើតាមប្រភពដដែលបានរាយការណ៍មកថារថយន្តស៊េរីទំនើបនិងម៉ូតូជាច្រើនគ្រឿងបានចេញជាប់គ្នារយៈពេលពីទៅបីថ្ងៃជាប់ៗគ្នាតែម្ដងក្រោយពីលោកហុង ប្រុស មកកាន់តំណែងជាមេបញ្ជាការតំបន់អភិវឌ្ឍន៍ចំណុះយោធភូមិភាគ ៥ ឈរជើងនៅភ្នំឆ័ត្រក្នុងភូមិសាស្ត្រភូមិឃុំខាងលើ ។
ពាក្យព័ន្ធនឹងករណីខាងលើនេះ និងការចោទប្រកាន់ពីកងកម្លាំង ដែលជំនិតនិងអតីតមេបញ្ជាការចាស់លោកង៉ែត ព្រឿង និងប្រជាពលរដ្ឋនៅក្នុងភូមិក្រឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានយើងថា រថយន្តស៊េរីទំនើបនិងម៉ូតូជាច្រើនគ្រឿងត្រូវបាននាំចេញពីប្រទេសថៃនោះ មិនអាចសុំការបំភ្លឺនិងបកស្រាយពីលោកវរសេនីយ៍ឯកហុង ប្រុស ដែលទើបមកកាន់តំណែងជាមេបញ្ជាការតំបន់អភិវឌ្ឍន៍នៅក្នុង ភូមិសាស្ត្រ ភ្នំឆ័ត្រ ដែលស្ថិតនៅក្នុងភូមិខ្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បាននោះទេដោយពុំស្គាល់លេខទូរសព្ទ័ទំនាក់ទំនង ។